• ប្រសិនបើអ្នកមានការបារម្ភ អំពីការចង់អោយការរំលូតកូនរបស់អ្នកជាលក្ខណៈឯកជន អ្នកអាចជ្រើសរើសវិធីប្រើថ្នាំតាមមាត់ដោយដាក់នៅក្នុងមាត់ចន្លោះគល់ថ្គាមនិងថ្ពាល់។ ក្នុងស្ថានភាពទំនងមានបញ្ហាធ្ងន់ធ្ងរត្រូវស្វែងរកជំនួយពីគ្រូពេទ្យ និង ្រសិនបើថ្នាំគ្រាប់នៅតែមាននៅក្នុងទ្វារមាស។ ៅបណ្តាប្រទេសមួយចំនូនអ្នកអាចធ្វើការរាយការណ៍បើសិនឃើញនៅតែមានថ្នាំគ្រាប់ក្នុងទ្វារមាស។
 • តើអ្នកណាអាចគណនាវានៅពេលអ្នកត្រូវការការគាំទ្រអំឡុងពេលធ្វើការរំលូត? តើអ្នកណា ដែលអ្នកទុកចិត្តបំផុតនៅពេលអ្នកត្រូវការជំនួយវេជ្ជសាស្រ្ត? ប្រទេសមួយចំនួនមានប្រពៃណី តឹងតែង និង ច្បាប់សង្គម ពាក់ព័ន្ធនឹងការរំលូត។ វាពិតជាល្អ ក្នុងការផ្តល់ដំណឹងនៅពេលដែលមានផលវិបាកកើតឡើង អ្នកដឹងថា អ្នកណាដែលអាចជួយអ្នកបាន។
  ប្រើប្រាស់ការគណនាអាយុគភ៌ ដើម្បីកំណត់រយះពេលនៃការមានផ្ទៃពោះចាប់តាំងពីរដូវចុងក្រោយ

  ប្រសិនបើរដូវចុងក្រោយ បានចាប់ផ្តើម ឬ បន្ទាប់ពី
  April 18th, 2017
  អ្នកនៅតែអាចពិចារណាប្រើឱសថរំលូតកូននេះ
 • តើអ្នកណាដែលអ្នកអាចពឹងពាក់បានប្រសិនបើអ្នកត្រូវការការគាំទ្រក្នុងអំឡុងពេលមានការរំលូតកូននេះ?តើអ្នកណាដែលអ្នកអាចជឿទុកចិត្តបានប្រសិនបើអ្នកត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត? នៅប្រទេសមួយចំនួនមានច្បាប់វប្បធម៍សង្គមជុំវិញការរំលូតកូនគឺមានយ៉ាងតឹងរឹង។វាជាការល្អដែលត្រូវបានជូនដំណឹងដូច្នេះប្រសិនបើមានផលវិបាកកើតឡើងនោះអ្នកដឹងថាអ្នកណាដែលអាចជឿទុកចិត្ត និង អាចជួយអ្នកបាន។

មុនពេលប្រើឱសថ៖

 • ប្រសិនអ្នកកំពុងមានកងដាក់ក្នុងស្បូន(ឧ.ដូចជាកងមានរុំខ្សែទង់ដែង ឬ ប្រភេទកងមានជាតិ ប្រូសេស្តេរ៉ូន) អ្នកត្រូវតែអោយពេទ្យដកវាចេញសិន។
 • ប្រសិនអ្នកកំពុងបំបៅដោះកូនដោយទឹកដោះម្តាយថ្នាំគ្រាប់មីសូប្រូស្តូល នឹងធ្វើអោយកូនអ្នកមានជម្ងឺរាក។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវរង់ចាំ៤ម៉ោងបន្ទាប់ពីប្រើថ្នាំមីសូប្រូស្តូល ទើបអាចបំបៅដោះកូនវិញបាន។
 • ប្រសិនអ្នកមានផ្ទុកមេរោគអេដស៍ អ្នកត្រូវប្រាដកថាអ្នកគ្មានជម្ងឺ ហើយអ្នកស្ថិតតក្នុងការប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ និង មានសុភាពល្អ។
 • ប្រសិនអ្នកកំពុងមានបញ្ហាស្លេកស្លាំង យកល្អអ្នកគួរតែទៅជួបអ្នកផ្តល់សេវាសុខភាព ប្រសិនបើអ្នកត្រូវការចាំបាច់។ ក្នុងករណីអ្នកស្លេកស្លាំងធ្ងន់ធ្ងរ (ជាតិដែកថយចុះក្នុងឈាម)នៅពេលប្រើឱសថរំលូតវានឹងធ្វើអោយអ្នកមានបញ្ហាធ្លាក់ឈាមធ្ងន់ធ្ងរ សុខភាពអ្នកនឹងប្រឈមមុខនឹងគ្រោះថ្នាក់។

យោបល់ទូទៅ៖

 • ពិសារទឹកអោយបានច្រើនរហូតចប់ដំណើរការនៃការរំលូត
 • ហូបចំណីប្រភេទស្រាល (ដូចជា នំស្រួយ នំបុ័ងអុំាង អាចជួយសម្រួលអការៈចង្អោរ)
 • នៅពេលអ្នកប្រើថ្នំាមីសូប្រូស្តូលអ្នកគួរគិតថា អ្នកកំពុងស្ថិតនៅក្នុងកន្លែងផ្ទាល់ខ្លួន(ក្នុងផ្ទះ) ឬ កន្លែងឯកជន ដែលអាចសំរាកបាន ២ ទៅ ៣ម៉ោង ក្រោយការប្រើថ្នាំ ប្រសិនបើអ្នកចង់។
 • មាននរណាម្នាក់ ដែលអាចយកតែក្តៅ ឬ អាហារ និង ថែទាំអ្នកប្រសិនជាអ្នកចូលចិត្តប្រហែលជាការចាំបាច់។
 • អ្នកត្រូវមានសំឡីទ្រាប់គ្រប់គ្រាន់ ព្រោះអ្នកនឹងត្រូវការប្រើវាច្រើនជាងការមកឈាមរដូវធម្មតា
 • គិតទុកជាមុន ក្នុងករណីអ្នកត្រូវការមន្ទីពេទ្យ