មានជម្រើសពីរសំរាប់អ្នក។ សូមចុចលើប្រអបើពណ៌លឿងខាងក្រោម

ជម្រើសទី១៖ មីហ្វេព្រីស្តូន និង មីសូប្រូស្តូល

ជំហានទី១៖ :   លេបថ្នាំមហ្វេព្រីស្តូន ១គ្រាប់(200mg) អ្នកនឹងឃើញមានការធ្លាក់ឈាមក្រហមស្រាលបន្ទាប់ពីលេបថ្នាំ។ នេះជាអការៈធម្មតាបន្ទាប់ពីអ្នកលេបថ្នាំហើយ ប៉ុន្តែអ្នកត្រូវធ្វើការតាមដានគ្រប់ជំហ៊ាន ទោះបីជាមានការធ្លាក់ឈាម ឬ មិនធ្លាក់ឈាមក៏ដោយ។

ជំហានទី២៖ រង់ចាំ ២៤ម៉ោង ដល់ ៤៨ម៉ោង

អ្នកត្រូវរង់ចាំ២៤ម៉ោងមុនការប្រើប្រាស់ថ្នាំមីសូប្រូស្តូលប៉ុន្តែត្រូវប្រាកដថាប្រើមុន៤៨ម៉ោង។ ំឡុងពេលអ្នករង់ចាំអ្នកអាចប្រកបកិច្ចការប្រចាំថ្ងៃបានដូចធម្មតា ដូចជា មើលថែទាំក្រុមគ្រួសារ ឬទៅធ្វើការ ឬ ទៅសាលា។

ជំហានទី៣៖ ការប្រើ មីសូប្រូស្តូល (៤គ្រាប់ ២០០mcg/គ្រាប់)

មានវិធី២យ៉ាងក្នុងការប្រើថ្នាំមីសូប្រូស្តូល៖ ការសុលថ្នាំទៅក្នុងទ្វារមាសឬ បៀមក្នុងមាត់ចន្លោះថ្ពាល់និងគល់ថ្គាម។ទាំងពីរផ្លូវនេះសុទ្ធតែមានប្រសិទ្ធភាព។

ប្រើថ្នាំសុលតាមទ្វារមាស៖vagina

 1. នោមអោយអស់ និង លាងដៃអោយស្អាត
 2. ផ្តេកខ្លួន។ ប្រើម្រាមដៃរុញបញ្ចូលថ្នាំមីសូប្រូស្តូលទាំង៤គ្រាប់ចូលជ្រៅទៅក្នុងទ្វារមាសតាមតែអាចធ្វើបាន។ ថ្នាំទាំងអស់មិនអាចនៅកន្លែងផ្សេងក្រៅពីតំបន់ពិសេសនៃទ្វារមាសឡើយ ជាការងាយស្រួលអ្នកអាចប្រើម្រាមដៃវែងជាងគេធ្វើការសូកបញ្ចូល។
 3. អ្នកត្រូវសំរាក៣០នាទី

ប្រសិនប្រើថ្នាំតាមមាត់៖mouth

 1. ផឹកទឺកមួយកែវ ដើម្បីអោយមាត់អ្នកមានសំណើម។ ដាក់ថ្នាំ៤គ្រាប់នៅចន្លោះថ្ពាល់ និង គល់ថ្គាមឬ ត្រង់
  អញ្ចាញធ្មេញ(ម្ខាង២គ្រាប់សង)
 2. ទុកថ្នាំក្នុងថ្ពាល់រយៈពេល៣០នាទី។ វាធ្វើអោយមាត់អ្នកស្ងួត ឬមានរសជាតិដូចដីសនៅពេលថ្នាំរលាយ។ សូមកុំហូបចំណី ឬ ទឹករយៈពេល៣០នាទីនេះ។
 3. ៣០នាទីក្រោយ អ្នកអាចប្រើទឹកដើម្បីលាងសំអាតមាត់ឬផឹកទឹកអ្វីដែលអាចសំអាតជាតិថ្នាំពីក្នុងមាត់បាន។

បន្ទាប់ទៀតមានអ្វីខ្លះ?

ជាធម្មតា ក្នុងរយៈពេល ១ ទៅ ២ម៉ោង អ្នកនឹងចាប់ផ្តើមឈឺចាប់ និង ធ្លាក់ឈាម។ អ្នកអាចផឹក និង ញាំអាហារតាមដែលអ្នកចូលចិត្តប៉ុន្តែត្រូវសំរាកនៅកន្លែងផាសុខភាព ស្ងប់ស្ងាត់រហូតដល់អ្នកមានអារម្មណ៏ល្អសើរ។ ស្រ្តីភាគច្រើនមានអារម្មណ៍ល្អប្រសើរតិចជាង២៤ម៉ោង។ អ្នកអាចលេបថ្នាំអាយប៊ុយប្រូហ្វែនដើម្បីគ្រប់គ្រងការឈឺចាប់។

ព័ត៌មានផ្សេងៗ សូមមើលទំព័រ *ផលរំខាន*

ជំហានទី៤៖

ប្រសិនបើអ្នកប្រើ ឱសថរំលូតមីហ្វេព្រីស្តូន និង មីសូប្រូស្តូល អ្នកមុខជាមិនចាំបាច់ជួបជាមួយអ្នកផ្តល់សេវាសុខភាព ដើម្បីធ្វើការតាមដាននោះទេ។ អ្នកត្រូវប្រាកដថា គ្មានរោគសញ្ញាមានផ្ទៃពោះ អ្នកមានអារម្មណ៍ថាមានសុខភាពល្អ និង មិនមានឈាមធ្លាក់មកច្រើន។ ឱសថទាំងនេះមានប្រសិទ្ធភាពដែលអង្គការសុខភាពពិភពលោកបានធ្វើការណែនាំអោយធ្វើការតាមដាន តែក្នុងករណីអ្នកមានអារម្មណ៍ថា៖

 • ឈឺ ឬ ឈឺចាប់មិនធូរស្បើយ។ ប្រសិនបើអ្នកជួបបញ្ហានេះ អ្នកមិនត្រូវរងចាំដល់២សប្តាហ៍ទេ អ្នកត្រូវស្វែងរក គ្រូពេទ្យជាបន្ទាន់
 • ប្រសិនបើអ្នកមានអារម្មណ៍មានសញ្ញាមានផ្ទៃពោះក្រោយប្រើប្រាស់ឱសថរំលូត២សប្តាហ៍
 • មានការធ្លាក់ឈាមធ្ងន់ធ្ងរ និង ឈាមមិនក្រហមស្រាល ក្រោយ២សប្តាហ៍

ចំណាំ៖ ពីរសប្តាហ៍ក្រោយការរំលូត ការធ្វើតេស្តរកសញ្ញាមានផ្ទៃពោះនៅតែមានសញ្ញាវិជ្ជមានដោយសារនៅមានជាតិអ័រម៉ូននៅក្នុងខ្លួននៅឡើយ។ ក្នុងករណីអ្នកបន្តមានអាការៈចាញ់កូន (ឡើងដោះ ចង្អោរ អស់កំលាំងល្ហិតល្ហៃ…) ក្រោយពីប្រើឱសថរំលូត សូមត្រលប់ទៅជួបគ្រូពេទ្យវិញ។

ការប្រើប្រាស់ថ្នំាមីសូប្រូស្តូល តែមួយមុខ

ការណែនាំកំណត់អោយប្រើមីសូប្រូស្តូល ១២គ្រាប់ បរិមាណ ២០០mcg/ក្នុង១គ្រាប់។ វិធីប្រើមាន២យ៉ាងក្នុងការប្រើមីសូ ប្រូស្តូលគឺ សុលតាមទ្វារមាសឬតាមមាត់ដោយដាក់ចន្លោះថ្ពាល់ និងគល់ថ្គាមឬអញ្ចាញ។ វិធីទាំង២នេះមានប្រសិទ្ធភាព ដូចគ្នា។

ជំហានទី១.ក៖ ប្រើថ្នាំ៤គ្រាប់ដំបូង

vaginaប្រសិនបើអ្នកជ្រើសរើស សុលថ្នាំតាមទ្វារមាស ដំបូងអ្នកត្រូវនោម និង លាងដៃអោយស្អាត។ ផ្តេកខ្លួន និង ប្រើម្រាមដៃរុញបញ្ចូលថ្នាំទាំង៤គ្រាប់អោយជ្រៅទៅក្នុងទ្វារមាស។ ថ្នាំមិនអាចនៅកន្លែងផ្សេង ក្រៅពីតំបន់ពិសេសនៃទ្វារមាសឡើយ ជាការងាយស្រួលអ្នកអាចប្រើម្រាមដៃវែងជាងគេធ្វើការស៊កបញ្ចូល។ បន្ទាប់មកសំរាក៣០នាទី។


mouthប្រសិនបើអ្នកជ្រើសរើស ដាក់ថ្នាំតាមមាត់ ដាក់ថ្នាំចន្លោះថ្ពាល់គល់ថ្គាមឬអញ្ចាញ(២គ្រាប់សងខាង)ទុករយៈពេល៣០នាទី។ថ្នាំធ្វើអោយមាត់អ្នកស្ងួត ឬមានរសជាតិដូចដីសនៅពេលថ្នាំរលាយ។ សូមកុំហូបចំណី ឬ ផឹកទឹករយៈពេល៣០នាទី។ពេលបន្ទាប់មកលាងសំអាតមាត់ដោយផឹកទឹកលេបថ្នាំដែលមិនទាន់រលាយអស់ខ។

១.ខ៖ រង់ចាំ ៣ ទៅ ៤ម៉ោង មុនចាប់ផ្តើមជំហានទី២

ជំហានទី២.ក៖ ប្រើ ថ្នាំ៤គ្រាប់ទៀតធ្វើដូចជំហានទី១។ ប្រសិនបើអ្នកសុលថ្នាំតាមទ្វារមាស ផ្តេកខ្លួន៣០នាទី ឬប្រសិនបើ អ្នកបៀមថ្នាំក្នុងមាត់ ត្រូវរក្សាទុកនៅចន្លោះថ្ពាល់ និង គល់ថ្គាមឬអញ្ជាញ ទុករយៈពេល៣០នាទី មុននឹងធ្វើការលាងមាត់និងផឹកទឹក។

២.ខ៖ រង់ចាំ ៣ ទៅ ៤ម៉ោង មុនចាប់ផ្តើមជំហានទី៣

ជំហានទី៣៖ ប្រើថ្នាំ ៤គ្រាប់ចុងក្រោយ ធ្វើដូចជំហានទី១។ ប្រសិនបើសុលតាមទ្វារមាស ផ្តេកខ្លួន៣០នាទី។តែបើតាមមាត់ អ្នកត្រូវដាក់នៅចន្លោះថ្ពាល់ និងគល់ថ្គាមឬអញ្ជាញ ទុករយៈពេល៣០នាទី មុននឹងធ្វើការលាងមាត់និងផឹកទឹក។

តើបន្ទាប់មានអ្វីទៀត?

ជាធម្មតានៅចន្លោះ ១ ទៅ ២ម៉ោងដំបូងកំរិតថ្នាំចាប់ផ្តើមជ្រៀបចូលក្នុងរាងកាយអ្នកនឹងចាប់ផ្តើមឈឺចាប់និងមានធ្លាក់ឈាម។ អ្នកអាចប្រើថ្នាំ អ៊ីប៊ុយប្រួហ្វែន ឬ ថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត ដើម្បីគ្រប់គ្រងការឈឺចាប់។

ព័ត៌មានផ្សេងៗ សូមមើលទំព័រ *ផលរំខាន*

ជំហានទី៤៖ ជួបអ្នកផ្តល់សេវាសុខភាព

ប្រសិនបើអ្នកជ្រើសរើសវិធីប្រើប្រាស់ថ្នាំសុលមីសូប្រូស្តូលតែមួយមុខ វាជាការប្រសើរក្នុងការស្វែងរកគ្រូពេទ្យឆ្មប គិលានុបដ្ឋាយិកា ឬ វេជ្ជបណ្ឌិត ដើម្បីពិនិត្យសុខភាពអ្នក២ទៅ៣អាទិត្យក្រោយពេលប្រើថ្នាំ។ ដោយការពិនិត្យអាងត្រគាក គ្រូពេទ្យអាចប្រាប់អ្នក ប្រសិនអ្នកនៅតែមានផ្ទៃពោះ។ បើអ្នកមិនចង់ពិនិត្យអាងត្រគាក អ្នកអាចស្នើសុំអោយប្រើអេកូសាស្រ្ត (ប្រសិនបើមាន)។ យើងលើកទឹកចិត្តអ្នកឲ្យប្រាប់ព័ត៌មានទៅអោយអ្នកផ្តល់សេវាសុខភាព ថាអ្នកបានប្រើឱសថរំលូតកូនប្រសិនជាអាច។ប្រសិនបើអ្នកមានអារម្មណ៍អសុវត្ថិភាពក្នុងការចែករំលែក ឬ កន្លែងអ្នកមានភាពតឹងរឹងក្នុងការធ្វើការរំលូត អ្នកអាចប្រាប់ពួកគេថា អ្នកមានផ្ទៃពោះ និងមានការធ្លាក់ឈាមឬអ្នកអាចនិយាយថាអ្នកមានធ្លាក់ឈាមខុសប្លែកពីការមកឈាមរដូវធម្មតា។

អ្នកត្រូវតែទៅជួបអ្នកផ្តល់សេវាសុខភាព ប្រសិនបើអ្នកមានអារម្មណ៍៖

 • ឈឺ ឬ ឈឺចាប់មិនធូរស្បើយ។ ប្រសិនបើអ្នកជួបបញ្ហានេះ អ្នកមិនគួររង់ចាំដល់២សប្តាហ៍ទេ អ្នកត្រូវស្វែងរក
  ការព្យាបាលជាបន្ទាន់
 • មានការធ្លាក់ឈាមធ្ងន់ធ្ងរ និង មិនធូរស្រាល ក្រោយ២សប្តាហ៍
 • អ្នកនៅតែមានផ្ទៃពោះ ក្រោយប្រើប្រាស់ឱសថរំលូត២សប្តាហ៍

ចំណាំ៖ ពីរសប្តាហ៍ក្រោយការរំលូត ការធ្វើតេស្តរកសញ្ញាមានផ្ទៃពោះនៅតែមានសញ្ញាវិជ្ជមានដោយសារនៅមានជាតិអ័រម៉ូននៅក្នុងខ្លួននៅឡើយ។ ក្នុងករណីអ្នកបន្តមានអាការៈចាញ់កូន (ឡើងដោះ ចង្អោរ អស់កំលាំងល្ហិតល្ហៃ…) ក្រោយពីប្រើឱសថរំលូត សូមត្រលប់ទៅជួបគ្រូពេទ្យវិញ។