តើអ្នកនឹងមានអារម្មណ៍ដូចម្តេចបន្ទាប់ពីប្រើឱសថរំលូត?

ការឈឺចាប់ និង ធ្លាក់ឈាមគឺជាចំនុចចំបងនៃប្រសិទ្ធភាព។ រោគសញ្ញាទាំងអស់នេះបង្ហាញថាឱសថកំពុងធ្វើការ ប៉ុន្តែ។តើអ្នកមានការឈឺចាប់ និង ធ្លាក់ឈាមនោះមានកំរិតប៉ុណ្ណា?

  • ស្រ្តីមួយចំនួន មានការឈឺចាប់ខ្លាំង ជាងការឈឺចាប់ពេលមកឈាមរដូវ (ប្រសិនជាអ្នកធ្លាប់ឈឺចាប់ពេលមកឈាមរដូវ)
  • ស្រ្តីមួយចំនួនមានធ្លាក់ឈាមច្រើនជាងឈាមរដូវធម្មតា។ អ្នកអាចមានធ្លាក់ដុំឈាមទំហំប៉ុនពងមាន់នៅក្នុង រយៈពេល ២ ទៅ ៣ម៉ោងដំបូងបន្ទាប់ពីប្រើ មីសូប្រូស្តូល
  • ស្រ្តីផ្សេងទៀត មានការឈឺចាប់តិចតួច និង ធ្លាក់ឈាមដូចការមកឈាមរដូវធម្មតា

អ្វីដែលអ្នកត្រូវត្រៀមទុកជាមុន!

  • សូមកភ័យ បើអ្នកមានការធ្លាក់ឈាមច្រើនជាង និង ឈឺចាប់ខ្លាំងជាងការមកឈាមរដូវ និង ។
  • ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង ថ្នាំអាយប៊ុយប្រូហ្វែន ជាឱសថមួយដែលល្អក្នុងការបំបាត់ការឈឺចាប់។ នៅតាមបណ្តាលប្រទេសជាច្រើន ស្រ្តីអាចរកទិញថ្នាំបំបាត់ការឈឺចាប់អាយប៊ុយប្រូហ្វែន២០០mg (ដោយគ្មានវេជ្ជបញ្ជា)។ លេបថ្នាំ៣ ទៅ ៤គ្រាប់ រាល់ ៦ ទៅ ៨ម៉ោងម្តង វានឹងកាត់បន្ថយការឈឺចាប់របស់អ្នក។

ប្រុងប្រយ័ត្ន៖

នៅពេលគភ៌កំពុងរំលូតរោគសញ្ញាខាងលើទាំងប៉ុន្មានគឺជាសញ្ញាធម្មតា។ គួរប្រុងប្រយ័ត្នដែរថា ខាងក្រោមនេះគឺជាសញ្ញាខ្លះដែលអ្នកនឹងប្រឈមមុខនឹងផលវិបាក។blood-pad hausa_v1

  • ការធ្លាក់ឈាមមានបរិមាណច្រើន៖ បើសិនជា មានធ្លាក់ឈាមជោគ២ដុំសំឡីធំក្នុង១ម៉ោងធ្លាក់២ម៉ោងជាប់គ្នា បន្ទាប់ពីអ្នកគិតថាគភ៌ត្រូវបានរំលូតរួចហើយ នេះជាការធ្លាក់ឈាមធ្ងន់ធ្ងរ។ អ្នកគួរស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត បើអ្នកធ្លាក់ឈាមច្រើនបែបនេះ។ ការធ្លាក់ឈាមជោគមានន័យថា សំឡីដុំធំជោគដោយឈាម ជោគពីមុខដល់ក្រោយ ពីម្ខាងទៅម្ខាង និង សំឡីប្រលាក់ជោគទាំងស្រុង។
  • មានការឈឺចាប់ខ្លាំង៖ បើអ្នកមានការឈឺចាប់ហួសកំរិតហើយខ្លាំងឡើងៗមិនមានភាពប្រសើរសូម្បីតែអ្នកបានប្រើថ្នាំបំបាត់ការឈឺចាប់(អាយប៊ុយប្រូហ្វែន)ក៏ដោយ សូមស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។ ការឈឺចាប់បែបនេះមានន័យថា អ្នកកំពង់មានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការមានផ្ទៃពោះ។ ការឈឺចាប់ដោយគ្មានដំណោះស្រាយសូម្បីតែថ្នំាអាយប៊ុយប្រូហ្វែននោះវាជាសញ្ញាគ្រោះថ្នាក់។ យើងសំណើរអោយស្រ្តីមានផ្ទៃពោះទៅរកគ្រូពេទ្យក្នុងករណីមានការឈឺចាប់ខ្លាំង។
  • មានអារម្មណ៍ឈឺធ្ងន់៖ អ្នកអាចនឹងមានក្តៅខ្លួន ចង្អោរ និង ក្អួត នៅថ្ងៃដែលអ្នកប្រើ មីសូប្រូស្តូល។នេះជាសញ្ញាធម្មតា។ អ្នកគួរតែមានអារម្មណ៍ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីការរំលូតកូនដោយឱសថ មិនមានអាការៈឈឺទេ។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលនៅថ្ងៃណាមួយបន្ទាប់ពីប្រើសូប្រូស្តូល អ្នកត្រូវទៅរកគ្រូពេទ្យជាបន្ទាន់។