បេសកម្ម៖

បេសកម្មរបស់យើងគឺជាជំនួយផ្នែកធនធានអន្តរជាតិដើម្បីឆ្លើយតបរាល់ចម្ងល់អំពីការប្រើប្រាស់ឱសថរំលូត។ បច្ចុប្បន្នប្រទេសជាច្រើនទូទាំងសកលលោកបានបង្កើតច្បាប់ផ្ទាល់ខ្លួន និង ឆ្លុះបញ្ចាំងពីវប្បធម៌ប្រចាំប្រទេសនីមួយៗអំពីការរំលូត។ គោលបំណងចំបងរបស់យើង គឺដើម្បីលុបបំបាត់ការផ្តល់ព័ត៌មានមិនត្រឹមត្រូវ និង ធ្វើការចែករំលែកព័ត៌មានត្រឹមត្រូវអំពីការប្រើប្រាស់ឱសថរំលូត វាមិនមែនជាបញ្ហាចោទទេ មិនថានៅកន្លែងណា ពេលណា អ្នកអាចដឹងពីសុវត្ថិភាពនៃការប្រើឱសថរំលូត។ គេហទំព័រនេះត្រូវបានបង្កើត និង ថែរក្សា ដោយការប្រឹងប្រែងជាក្រុមនៃបុគ្គលភាព អ្នកដែលមានការជឿជាក់ថាស្រ្តីទាំងអស់ គួរតែទទួលបានការរំលូតដោយសុវត្ថិភាព។ ព័ត៌មាននៅលើគេហទំព័រនេះ ជាការប្រមូលផ្តុំដោយធនធានពិតជាច្រើន រួមមានអង្គការសុខភាពពិភពលោក វិទ្យាស្ថានហ្គូសម៉េឆ័រ ជិនីតធី និង អង្គការសុវត្ថិភាព២ជម្រើស ដើម្បីធានាបានអំពីព័ត៌មានថ្មីចុងក្រោយស្តីពីឱសថរំលូតគឺមានភាពងាយស្រួលក្នុងការបើកចូលទៅសំរាប់សុវត្ថិភាព និង សុខភាពដល់ស្រ្តីទាំងអស់។

ការបដិសេធ៖

ការខិតខំប្រឹងប្រែងទាំងឡាយគឺដើម្បីធានាបានថាទិន្នន័យនៅក្នុងទំព័រនៃគេហទំព័រនេះមានភាពត្រឹមត្រូវ។ ទោះជាយ៉ាងណា មាតិកាគឺជាប្រធានបទត្រូវបានផ្លាស់ប្តូរពីពេលមួយទៅពេលមួយ ហើយអ្នកនិពន្ធក៏អាចទទួលយកការមិនទទួលខុសត្រូវសម្រាប់ព័ត៌មានត្រឹមត្រូវ ដែលបានបង្ហាញនៅពេលដែលផ្តល់អោយណាមួយ។

មិនឃើញភាសាដែលអ្នកត្រូវការ? ប្រាប់យើងនៅទីនេះ