ប្រទេសជាច្រើនបានបង្កើតច្បាប់ពាក់ព័ន្ធនឹងការរំលូត និង ការប្រើប្រាស់ឱសថរំលូត។ ក្នុងប្រទេសដែលមិនមានការកំណត់តឹងរឹង វេជ្ជបណ្ឌិតភាគច្រើនបានណែនាំអោយប្រើប្រាស់ឱសថ មីហ្វេព្រីស្តូន និង មីសូប្រូស្តូល ចំពោះអាយុគភ៌១០សប្តាហ៍ដំបូង ប៉ុន្តែមីសូប្រូស្តូល ក៏មានប្រសិទ្ធភាពខ្ពស់បំផុតដែរ ប្រសិនបើព្យាយាមការរំលូតគភ៌អាយុ១០សប្តាហ៍ដំបូងនេះ។រោគសញ្ញាគឺស្រដៀងទៅនឹងការរលូតកូនដោយឯកឯង និង ឱសថរំលូតគឺមានសុវត្ថិភាព សំរាប់ស្រ្តីប្រើប្រាស់ផ្ទាល់ខ្លួន។

ថ្នាំប្រើសំរាប់ធ្វើជាឱសថរំលូតនេះវាធ្វើអោយមាត់ស្បូនទន់ និង បើក (ស្បូនបើក) និងជាមូលហេតុធ្វើអោយស្បូនកន្ទ្រាក់ ដែលជំរុញឲ្យបញ្ជេញកូនមកក្រៅ។

ជាមួយមីសូប្រូស្តូល ជាទូទៅ កំទ្បុង១ ទៅ ២ម៉ោងដំបូងកំរិតថ្នាំចាប់ផ្តើមជ្រៀបចូលក្នុងរាងកាយ។អ្នកនឹងចាប់ផ្តើមឈឺចាប់និងមានធ្លាក់ឈាម។ធម្មតាការរំលូតនឹងចាប់ផ្តើមក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីប្រើមីសូប្រូស្តូលគ្រាប់ចុងក្រោយ។ ជាញឹកញាប់ វាកើតឡើងមុនរយៈពេលនេះ។

បើអ្នកមានការបារម្ភ អ្នកអាចប្រាប់នៅពេលដែលអ្នកឃើញមានជាលិកាកូន តូចៗដូចផ្លែទំពាំងបាយជូពណ៌ក្រម៉ៅ និង ភ្នាសស្តើង ឫមានថង់តូចពណ៌ស ស្រទាប់ត្រសុះៗ។ អាស្រ័យទៅលើអាយុនៃគភ៌ ជាលិកាទាំងនោះអាចតូចជាងក្រចកដៃ ហើយខ្លះមានទំហំប៉ុនមេដៃ។ ប្រសិនបើអ្នកអាចកំណត់ជាលិកាទាំងនោះបាន វាអាចបង្ហាញថាការរំលូតបានជោគជ័យ។ ជាទូទៅជាលិកាគភ៌ភាគច្រើនរុំជាមួយដុំឈាម។ អ្នកនឹងមិនអាចមើលឃើញជាលិកានោះ លើកលែងតែអ្នកមើលដោយយកចិត្តទុកដាក់បំផុត។

គេហទំព័រដំណើរទស្សនកិច្ច safe2choose.org

គេហទំព័រដំណើរទស្សនកិច្ច womenonweb.org

គេហទំព័រដំណើរទស្សនកិច្ច womenhelp.org