វត្តមានយើងនៅពេលនេះគឺជាធនធានអន្តរជាតិដើម្បីឆ្លើយតបរាល់ចម្ងល់ទាក់ទងនឹងការប្រើប្រាស់ឱសថរំលូត។ ប្រទេសនីមួយៗមានវិន័យច្បាប់ប្រចាំប្រទេស និងទស្សនៈផ្សេងៗគ្នាអំពីការរំលូត។គោលដៅចំបងរបស់យើង គឺចង់លុបបំបាត់រាល់ការផ្តល់ព័ត៌មានមិនត្រឹមត្រូវ និងការចែករំលែកព័ត៌មានត្រឹមត្រូវអំពីការប្រើប្រាស់ឱសថរំលូត។ការពិចារណាមុនការប្រើប្រាស់ឱសថរំលូតទីកន្លែងដែលត្រូវទទួលបានឱសថរបៀបប្រើប្រាស់មានសុវត្ថិភាពការរំពឹងទុកការស្វែងរកវេជ្ជសាស្រ្តជំនួយ។

ឱសថរំលូតសាមញ្ញពីរមុខដែរតែងតែប្រើញឹកញាប់គឺមីហ្វេព្រីស្តូន និងមីសូប្រូស្តូល។ យើងពន្យល់ទាំងពីរមធ្យោបាយ(ការបូកបញ្ចូលគ្នារវាងមីហ្វេព្រីស្តូន និងមីសូប្រូស្តូលនិងមីសូប្រូស្តូលតែឯង)។រួមទាំងរបៀបប្រើប្រាស់ឱសថដូច្នេះអ្នកអាចប្រើប្រាស់ឱសថ រំលូតដោយសុវត្ថិភាព។

បញ្ជីត្រួតពិនិត្យ៖

ការត្រៀមមុនប្រើឱសថ

  • តើទីនេះមានសុវត្ថិភាពសំរាប់អ្នកដែលរឺទេ? សូមអាននឹងពិចារណា មុនពេលបន្តទំព័រ
  • ទ្រនាប់ (សំឡី អនាម័យ….)
  • ញាំទឹកឲ្យបានគ្រប់គ្រាន់
  • ទទួលទានអាហារសំបូរជីវជាតិ
  • ថ្នាំអាយប៊ុប្រូហ្វែន និងឱសថបំបាត់ការឈឺចុកចាប់ផ្សេងៗ
  • លេខទូរស័ព្ទគ្រូពេទ្យជំនាញ និង ផែនការក្នុងករណីរបន្ទាន់
  • មិត្តភ័ក្ត ឬ ក្រុមគ្រួសារដែលអាចជួយអ្នកបាន